បូលីវី
Estado Plurinacional de Bolivia (ភាសាអេស្ប៉ាញ) Puliwya Achka Aylluska Mamallaqta (ភាសាកេជូរ៉ា) Wuliwya Walja Ayllunakana Marka (ភាសាអៃម៉ារ៉ា) Tetã Hetate'ýigua Volívia (ភាសាក្វារ៉ានី) | |
---|---|
![]() ទីតាំងប្រទេសបូលីវី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ស៊ុយក្រ[ស ១] |
មណ្ឌលរដ្ឋបាល | ឡាប៉ាស[ស ១] |
ទីក្រុងធំបំផុត | សាន់តាគ្រូសដេឡាស៊ីអេរ៉ា 17°48′S 63°10′W / 17.800°S 63.167°W |
ភាសាផ្លូវការ | |
ក្រុមជនជាតិ (ឆ្នាំ ២០០៩)[៤] |
|
សាសនា (ឆ្នាំ ២០២០)[៥] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី |
ល្វីស អារសេ | |
ដាវីដ ឆូកេវ័នកា | |
អាន់ដ្រូនីកូ រ៉ូឌ្រីហ្គែស | |
អ៊ីស្រាអែល ហ៊ូអៃតាវី | |
នីតិបញ្ញត្តិ | រដ្ឋសភានីតិបញ្ញត្តិពហុជនជាតិ |
ព្រឹទ្ធសភា | |
សភាតំណាងរាស្ត្រ | |
ទទួលឯករាជ្យពីអេស្ប៉ាញ | |
- ប្រកាសឯករាជ្យភាព | ៦ សីហា ១៨២៥ |
- ទទួលស្គាល់ | ២១ កក្កដា ១៨៤៧ |
៧ កុម្ភៈ ២០០៩ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,០៩៨,៥៨១ គ.ម២ (ទី២៧) |
- ផ្ទៃទឹក (%) | ១.២៩ |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០២៤) | ![]() |
- ដង់ស៊ីតេ | ១០.៤ នាក់/គ.ម២ (ទី២២៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០២១) | ![]() មធ្យម |
HDI (២០២២) | ![]() មធ្យម · ទី១២០ |
រូបិយវត្ថុ | បូលីវីអាណូបូលីវី (BOB) |
ល្វែងម៉ោង | UTC−៤ (BOT) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៥៩១ |
កូដ ISO 3166 | BO |
ដែនកម្រិតខ្ពស់ | .bo |
ប្រទេសបូលីវី[ស ២] ដោយមានឈ្មោះជាផ្លូវការថា រដ្ឋពហុជនជាតិបូលីវី គឺជាប្រទេសមួយស្ថិតនៅប៉ែកកណ្តាលនៃទ្វីបអាមេរិកខាងត្បូង។ បូលីវីជាប្រទេសមួយមានសណ្ឋានភូមិសាស្ត្រគ្របដណ្ដប់ដោយវាលទំនាបអាម៉ាហ្សូនធំបំផុតបើប្រៀបនឹងប្រទេសអាមេរិកខាងត្បូងដទៃ តំបន់ភ្នំដែលមានអាកាសធាតុត្រូពិច ខណៈភ្នំអាន់ដេសមួយផ្នែកនៃប្រទេសនេះមានអាកាសធាតុត្រជាក់ និងមានព្រិលធ្លាក់នៅតាមកំពូលខ្ពស់ៗ។ បូលីវីមានព្រំដែនជាប់ប្រទេសប្រេស៊ីលនៅភាគខាងជើងនិងកើត ប្រទេសប៉ារ៉ាគ្វេនៅភាគអាគ្នេយ៍ អាហ្សង់ទីននៅភាគខាងត្បូង ប្រទេសឈីលីនៅភាគនិរតី និងប្រទេសប៉េរូនៅភាគខាងលិច។ ទីអាសនៈរបស់រដ្ឋាភិបាលដូចជា អំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងបោះឆ្នោត មានមូលដ្ឋាននៅទីក្រុងឡាប៉ាស ខណៈរដ្ឋធានីធម្មនុញ្ញមានទីតាំងនៅទីក្រុងស៊ុយក្រ។ ទីក្រុងធំបំផុត និងមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់បំផុតនៅក្នុងប្រទេសគឺ សាន់តាគ្រូសដេឡាស៊ីអេរ៉ា ដែលមានទីតាំងស្ថិតនៅតំបន់ទំនាបត្រូពិចប៉ែកខាងកើតនៃប្រទេស។
យោងតាមរដ្ឋធម្មនុញ្ញ រដ្ឋអធិបតេយ្យបូលីវីគឺជាឯកត្តរដ្ឋ ហើយត្រូវបែងចែកទៅជា ៩ តំបន់រដ្ឋបាល ឬដេប៉ាដឺម៉ង់។ មួយភាគបីនៃផ្ទៃប្រទេសបូលីវីគឺគ្របដណ្ដប់ដោយជួរភ្នំអាន់ដេស។ ដោយមានក្រឡាផ្ទៃសរុប ១,០៩៨,៥៨១ គម២ បូលីវីគឺជាប្រទេសធំជាងគេទីប្រាំនៅលើទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីប្រទេសប្រេស៊ីល អាហ្សង់ទីន ប៉េរូ និងកូឡុំប៊ី ហើយជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរនៃទ្វីបអាមេរិកទាំងមូលប៉ុណ្ណោះ (ជាមួយប៉ារ៉ាគ្វេ) ដែលគ្មានព្រំដែនជាប់នឹងផ្ទៃសមុទ្រ។ ប្រទេសបូលីវីមានប្រជាជនរស់នៅសរុបជាង ១២ លាននាក់[១០] ដោយភាគច្រើនជាជាតិសាសន៍ចម្រុះលាយឡំបញ្ចូលគ្នារវាងជនជាតិម្ចាស់ស្រុក ឬជនជាតិដើម នឹងក្រុមជនជាតិផ្សេងដែលមានដើមកំណើតពីប៉ែកអឺរ៉ុប និងអាហ្វ្រិក។ អេស្ប៉ាញគឺជាភាសាផ្លូវការ និងត្រូវបានប្រជាជនបូលីវីប្រើប្រាស់នៅទូទាំងប្រទេស ខណៈភាសាជនជាតិដើមចំនួន ៣៦ ភាសាទៀតក៏មានឋានៈស្មើជាភាសាផ្លូវការស្មើនឹងភាសាអេស្ប៉ាញដែរ ដោយក្នុងចំណោមនោះ ភាសាក្វារ៉ានី អៃម៉ារ៉ា និងកេជូរ៉ាជាភាសាជនជាតិដើមដ៏ប្រជាប្រិយបំផុត។
មុនអាណានិគមកិច្ចអេស្ប៉ាញ មួយភាគបីនៃតំបន់ខ្ពង់រាបប្រទេសបូលីវីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមរដ្ឋបាលទីហ័រណាកូបុរាណរហូតដល់ប្រមាណឆ្នាំ ១០០០ នៃ គ.ស។ សង្គ្រាមកូយ៉ា–អ៊ីនកាឆ្នាំ១៤៤០ បានពង្រីកអំណាចគ្រប់គ្រងនៃអាណាចក្រអ៊ីនកាដល់បូលីវីប៉ែកខាងលិច។ តំបន់វាលទំនាបភាគខាងកើត និងជើងនៃប្រទេសបូលីវីសព្វថ្ងៃត្រូវជាទីជម្រករបស់កុលសម្ព័ន្ធអាម៉ាហ្សូន និងក្វារ៉ានី។ ប៉ុន្តែមកដល់សតវត្សរ៍ទី១៦ ពួកកុនគីស្តាឌ័រអេស្ប៉ាញក៏បានចូលមកកាន់កាប់តំបន់ទាំងនេះ។
នៅក្រោមអាណានិគមអេស្ប៉ាញ រ៉ែប្រាក់បានក្លាយជាអាជីវកម្មដ៏សំខាន់នៅបូលីវី ដែលនាំឱ្យអេស្ប៉ាញរឹតបន្តឹងអំណាចគ្រប់គ្រងពួកគេកាន់តែខ្លាំង។ បន្ទាប់ពីការបះបោរប្រឆាំងនឹងអេស្ប៉ាញនៅទីក្រុងស៊ុយក្របានទទួលបរាជ័យនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៨០៩ ចលនាតស៊ូបះបោរក៏បានផ្ទុះឡើងនៅតាមតំបន់ជាច្រើនដោយអូសបន្លាយអស់រយៈពេល ១៥ ឆ្នាំ មុនពេលរបបសាធារណរដ្ឋឯករាជ្យថ្មីមួយបានបង្កើតឡើងដោយយកឈ្មោះតាមវីរបុរសឯករាជ្យលោកស៊ីម៉ន បូលីវ៉ា។[១១] នៅអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ប្រទេសបូលីវីបានបាត់បង់ទឹកដីនៅជាយប្រទេសមួយចំនួនទៅកាន់ប្រទេសជិតខាង ដូចជាទឹកដីអាក្រេទៅប្រទេសប្រេស៊ីល និងសង្រ្គាមប៉ាស៊ីហ្វិក (១៨៧៩) ដែលនាំឱ្យប្រទេសឈីលីដណ្តើមកាន់កាប់តំបន់ឆ្នេរជាប់មហាសមុទ្រប៉ាស៊ីហ្វិក។
នៅក្នុងសតវត្សរ៍ទី២០ ប្រទេសបូលីវីត្រូវឆ្លងកាត់ការផ្លាស់ប្តូររដ្ឋាភិបាលយោធា និងស៊ីវិលទៅវិញទៅមក ប៉ុន្តែមកដល់ឆ្នាំ១៩៧១ អំណាចនយោបាយត្រូវបានផ្ទេរទៅរបបយោធាផ្ដាច់ការទាំងស្រុងបន្ទាប់ពីលោកហ៊ូហ្គោ បាន់ហ្ស៊ែរបានដឹកនាំរដ្ឋប្រហារដោយមានការគាំទ្រពីសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលសង្គមនិយមរបស់លោកហ័ន ហូសេ តូរែស។ របបលោកបាន់ហ្ស៊ែរបាននាំមកនូវការបោសសម្អាតពួកក្រុមឆ្វេងនិយម និងបក្សប្រឆាំងផ្សេងៗ ដោយប្រើប្រាស់វិធីសាស្ត្រធ្វើទារុណកម្ម និងឃាតកម្ម។ បាន់ហ្ស៊ែរត្រូវបានគេផ្តួលរំលំនៅក្នុងឆ្នាំ១៩៧៨ ហើយម្ភៃឆ្នាំក្រោយមក លោកក៏បានត្រឡប់មកកាន់អំណាចវិញក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត (១៩៩៧–២០០១)។ នៅក្រោមអាណត្តិប្រធានាធិបតីអេវ៉ូ ម៉ូរាលែសពីឆ្នាំ២០០៦–២០១៩ សេដ្ឋកិច្ចប្រទេសបូលីវីបានហក់ឡើងយ៉ាងគួរឱ្យកត់សម្គាល់រួមជាមួយនឹងស្ថិរភាពនយោបាយ ប៉ុន្តែទោះជាយ៉ាងណាលោកត្រូវបានគេចោទប្រកាន់ថាកំពុងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ[១២][១៣] និងអាចនាំមកនូវរបបផ្ដាច់ការថ្មី។[១៤][១៥][១៦] អង្គការវិមានសេរីភាព (Freedom House) បានចាត់ទុកប្រទេសបូលីវីក្នុងក្រុមប្រទេសប្រជាធិបតេយ្យសេរីមួយភាគនៅក្នុងឆ្នាំ២០២៣ ដោយទទួលបានពិន្ទុ ៦៦/១០០។[១៧]
ប្រទេសបូលីវីបច្ចុប្បន្នត្រូវសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ[១៨] អង្គការរដ្ឋអាមេរិកាំង អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន ធនាគារប៉ែកខាងត្បូង សម្ព័ន្ធភាពបូលីវ៉ារីដើម្បីប្រជាជនអាមេរិកាំងយើង និងសហភាពប្រជាជាតិអាមេរិកខាងត្បូង។ បូលីវីនៅតែជាប់ឈ្មោះជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសក្រីក្របំផុតទីពីរនៅទ្វីបអាមេរិកខាងត្បូង តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បូលីវីបានកាត់បន្ថយអត្រាភាពក្រីក្រក្នុងប្រទេសបានច្រើន ហើយក៏កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅទ្វីបអាមេរិកខាងត្បូងផងដែរ (គិតជា ផសស)។ ធនធានសេដ្ឋកិច្ចសំខាន់ៗនៃប្រទេសបូលីវីរួមមាន៖ កសិកម្ម ព្រៃឈើ ការនេសាទ ការជីកយករ៉ែ និងទំនិញផ្សេងៗដូចជា វាយនភ័ណ្ឌនិងសម្លៀកបំពាក់ លោហធាតុចម្រាញ់ និងប្រេងចម្រាញ់។ល។ បើគិតតាមភូគព្ភសាស្ត្រវិញ បូលីវីជាប្រទេសសម្បួរទៅដោយរ៉ែដែលផលិតសំណប៉ាហាំង ប្រាក់ លីចូម និងទង់ដែងជាដើម។ ប្រទេសនេះត្រូវបានគេស្គាល់ដែរថាជាប្រទេសពូកែដាំរុក្ខជាតិកូកា និងផលិតកូកាអ៊ីនចម្រាញ់។ នៅក្នុងឆ្នាំ២០២១ ដីសម្រាប់ដាំដុះកូកាមានប្រមាណ ៣៩,៧០០ ហិកតា ចំណែកឯផលិតកម្មកូកាវិញបាន ៣១៧ គ.ក។[១៩]
កំណត់សម្គាល់
[កែប្រែ]- ↑ ១,០ ១,១ ស៊ុយក្រគឺជារដ្ឋធានីក្នុងរដ្ឋធម្មនុញ្ញ និងទីអាសនៈនៃអំណាចតុលាការ ខណៈអំណាចប្រតិបត្តិ នីតិប្បញ្ញត្តិ និងបោះឆ្នោតគឺមានមូលដ្ឋាននៅទីក្រុងឡាប៉ាស។
- ↑ ភាសាអេស្ប៉ាញ៖ Bolivia; ភាសាក្វារ៉ានី៖ Mborivia; ភាសាអៃម៉ារ៉ា៖ Wuliwya; ភាសាកេជូរ៉ា៖ Puliwya
ឯកសារយោង
[កែប្រែ]- ↑ León, Ana María; Herscher, Andrew (2021). "Indigenous Modernities: The Tocapu and Other American Grids". Spatial Concepts for Decolonizing the Americas. Cambridge Scholars. p. 43. ល.ស.ប.អ. 978-1-5275-7653-7. https://books.google.com/books?id=F9BJEAAAQBAJ&dq=wiphala+bolivian+dual+flag&pg=PA43។ បានយកមក 27 December 2024.
- ↑ Galván, Javier A. (2011). Culture and Customs of Bolivia. Abc-Clio. p. xxiii. ល.ស.ប.អ. 978-0-313-38364-9. https://books.google.com/books?id=7RHY5j45GcAC&dq=wiphala+bolivian+dual+flag&pg=PR23។ បានយកមក 27 December 2024.
- ↑ "Bolivia (Plurinational State of)'s Constitution of 2009, English translation" (PDF). constituteproject.org. Constitute (Oxford University Press). Archived (PDF) from the original on 9 October 2022. Retrieved 27 December 2024.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ "National Profiles | World Religion". Archived from the original on 12 March 2024. Retrieved 27 December 2024.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2023 Edition. (Bolivia)". មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 31 October 2023. Retrieved 27 December 2024.
- ↑ Gini index
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Archived (PDF) from the original on 9 October 2022. Retrieved 27 December 2024.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ "Salem Press". 25 August 2013. Archived from the original on 25 August 2013. Retrieved 14 January 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ (2021)"Latin America Erupts: When Does Competitive Authoritarianism Take Root?". Journal of Democracy 32 (3): 63–77. ISSN 1086-3214. DOI:10.1353/jod.2021.0034.
- ↑ Weyland, Kurt (2013). "Latin America's Authoritarian Drift: The Threat from the Populist Left". Journal of Democracy 24 (3): 18–32. ISSN 1086-3214. DOI:10.1353/jod.2013.0045.
- ↑ Cameron, Maxwell A. (2018). "Making Sense of Competitive Authoritarianism: Lessons from the Andes". Latin American Politics and Society 60 (2): 1–22. ISSN 1531-426X. DOI:10.1017/lap.2018.3.
- ↑ (2013)"Populism and competitive authoritarianism in the Andes". Democratization 20 (1): 107–136. ISSN 1351-0347. DOI:10.1080/13510347.2013.738864.
- ↑ Sánchez-Sibony, Omar (2021). "Competitive Authoritarianism in Morales's Bolivia: Skewing Arenas of Competition". Latin American Politics and Society 63 (1): 118–144. ISSN 1531-426X. DOI:10.1017/lap.2020.35.
- ↑ "Bolivia: Freedom in the World 2023 Country Report". Freedom House. Archived from the original on 28 April 2024. Retrieved 2024-01-16.
- ↑ "Non-Aligned Movement (NAM) – The Nuclear Threat Initiative". The Nuclear Threat Initiative. https://www.nti.org/education-center/treaties-and-regimes/non-aligned-movement-nam.
- ↑ "ONDCP Releases Data on Coca Cultivation and Production in the Andean Region | ONDCP". The White House. 14 July 2022. Archived from the original on 2 October 2023. Retrieved 16 January 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- បូលីវី
- សហគមន៍អាន់ដេស
- អតីតអាណានិគមអេស្ប៉ាញ
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- រដ្ឋសមាជិកនៃសហភាពប្រជាជាតិអាហ្វ្រិកខាងត្បូង
- សាធារណរដ្ឋ
- ប្រទេសនៅអាមេរិកខាងត្បូង
- ប្រទេស និងដែនដីនិយមភាសាអេស្ប៉ាញ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ